ចេញផ្សាយ ២៨ វិច្ឆិកា ២០១៩
104
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក អ៊ុក សំអន នាយស្តីទីសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចុះពិនិត្យកំពង់ទូកឡើងឈើកោងកាង (ចំណុចក្បាលស្ពានកំពង់ចិន) ដែលទទួលព័ត៌មានពីគណៈកម្មការសហគមន៍នេសាទព្រៃនប់២។ ជាលទ្ធផលពុំឃើញមានឈើកោងកាងទេ ប៉ុន្តែអ្នកនៅក្បែរខាងប្រាប់ថា មានឡានមកដឹកឈើចេញមុននេះបន្តិច មានទីតាំងស្ថិតនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។