មាតិកា
ការចូលរួមវេទិកាផ្សាព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០១៩
142
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ប្រាក់ សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើមិត្តភាព, លោក ឈុន ថុល នាយរងផ្នែកជលផលទំនប់រលក បានចូលរួមវេទិកាផ្សាព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្រុងកោះរុង ខេត្តព្រះសីហនុ។ វេទិកានេះផ្តោតសំខាន់ទៅលើ ៥ចំណុច៖១/សន្តិសុខសណ្តាប់ធ្នាប់។ ២/កិច្ចការអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ទឹក ផ្លូវ និងភ្លើង។ ៣/បរិស្ថាន អនាម័យការគ្រប់គ្រងសំណង់សំរាម រឹង រាវ។ ៤/ការផ្តល់សេវារដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ ដូចជាសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសេវាផ្សេងៗ។ ៥/ការចូលរួមទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ លើ ផ្លូវ ប្រឡាយ ព្រែក ការកាប់ទន្រ្ទានកាន់កាប់ដីរដ្ឋខុសច្បាប់។
ចំនួនអ្នកចូលទស្សនា
Flag Counter