ចេញផ្សាយ ២៦ វិច្ឆិកា ២០១៩
109
ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្ម បានចុះអង្កេតស្ទង់ទិន្នផលស្រូវរដូវវស្សាឆ្នាំ២០១៩ បានចុះទៅយកសំណាកនៅភូមិជ្រលង និងភូមិព្រែកផ្អាវ ឃុំទឹកល្អក់ ដែលមានការសហការណ៍ចូលរួមពីលោកជំទប់ទី១ ទទួលបន្ទុកកសិកម្ម និងលោកមេភូមិទាំងពីរ ដោយទទួលបានលទ្ធផលដូចតទៅ៖
+ភូមិជ្រលង ជ្រើសរើស៣គ្រួសារ
១/គ្រួសារលោកមាស ហេង ទិន្នផលស្រូវកណ្តាលជាមធ្យម ៤.៤តោន/ហិចតា (ស្រូវសើម)។
២/គ្រួសារលោកឡាយ រូន ទិន្នផលស្រូវកណ្តាលជាមធ្យម ៣.៩តោន/ហិចតា (ស្រូវសើម)។
៣/គ្រួសារលោកកែវ ឃីម ទិន្នផលស្រូវកណ្តាលជាមធ្យម ៤.៤តោន/ហិចតា (ស្រូវសើម)។
សរុបទិន្នផលស្រូវកណ្តាលជាមធ្យមសម្រាប់ភូមិជ្រលង ៣.៦តោន/ហិចតា (ស្រូវសើម)។
+ភូមិព្រែកផ្អាវ ជ្រើសរើស៣គ្រួសារ
១/គ្រួសារលោកស្រី ស្រី ម៉ាប់ ទិន្នផលស្រូវកណ្តាលជាមធ្យម២.៥តោន/ហិចតា (ស្រូវសើម)
២/គ្រួសារលោកស្រីណាត វិន ទិន្នផលស្រូវកណ្តាលជាមធ្យម ២.៩តោន/ហិចតា (ស្រូវសើម)។
៣/គ្រួសារលោកសុខ ណាន ទិន្នផលស្រូវកណ្តាលជាមធ្យម ២.៩តោន/ហិចតា (ស្រូវសើម)។
សរុបទិន្នផលស្រូវកណ្តាលជាមធ្យមសម្រាប់ភូមិព្រែកផ្អាវ ២.៨តោន/ហិចតា (ស្រូវសើម)។