ចេញផ្សាយ ២២ វិច្ឆិកា ២០១៩
87
ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក នុត រ៉ា ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចូលសិក្ខាសាលាស្ដីពី ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចដែលមាននីតិសម្បទា ឱ្យពិនិត្យបទល្មើសក្នុងវិស័យថ្នាំកសិកម្ម និងជីកសិកម្ម នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត។
ក្រោមអធិបតីភាពឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អ្នកដែលអញ្ជើញចូលរួមឯកឧត្តមអគ្គលេខាធិការ, ឯកឧត្តមអគ្គាធិការ, លោក/លោកស្រី តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក/លោកស្រី ប្រធានការិយាល័យនីតិកម្មកសិកម្ម រាជធានី/ខេត្ត។