ចេញផ្សាយ ២១ វិច្ឆិកា ២០១៩
116
ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ លោក ឯម ភា នាយរងខណ្ឌជលផល លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ លោក ជ គាអនុ ប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់ លោក នុន បុត្រ មន្ត្រីទទួលបន្ទុកការិយាល័អភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ប៉ុន ហាក់មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមវេទិកាផ្សាព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម សូ ជុងហ៊ួរ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហីុមុល្លី អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ។ អ្នកចូលរួម តំណាងមន្ទីរ និងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ។ វេទិកានេះផ្តោតសំខាន់ទៅលើ ៥ចំណុច៖
១/សន្តិសុខសណ្តាប់ធ្នាប់។ ២/កិច្ចការអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ទឹក ផ្លូវ និងភ្លើង។ ៣/បរិស្ថាន អនាម័យការគ្រប់គ្រងសំណង់សំរាម រឹង រាវ។ ៤/ការផ្តល់សេវារដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ ដូចជាសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសេវាផ្សេងៗ
៥/ការចូលរួមទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ លើ ផ្លូវ ប្រឡាយ ព្រែក ការកាប់ទន្រ្ទានកាន់កាប់ដីរដ្ឋខុសច្បាប់។