ចេញផ្សាយ ២០ វិច្ឆិកា ២០១៩
121
ថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៩
យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១០ សរណន ចុះថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកាន់ទុក្ខការយាងសោយព្រះពិរាល័យ របស់សម្ដេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ឧត្ដមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ។