ចេញផ្សាយ ២០ វិច្ឆិកា ២០១៩
89
ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក ហ៊ូ វិចិត្រ មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមវគ្គសិក្ខាសាលាស្តីពី ការផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូដល់មន្រ្តីបង្គោល ក្រោមអធិបតីភាពលោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ វគ្គសិក្ខាសាលានេះរៀបចំដោយ នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ សហការជាមួយការិយាល័យកៅស៊ូ។ គោលបំណង បង្កើន និងពង្រឹងចំណេះដឹងដល់មន្រ្តីរាជការអំពីបច្ចេកទេសដំណាំកៅស៊ូ ទាំងទ្រឹស្តី និងការអនុវត្ត ដើម្បីជាគន្លឹះក្នុងការផ្សព្វផ្សាយដល់កសិករក្នុងតំបន់ និងតាមខេត្តនានាបានយល់ដឹង។ សិក្ខាកាមដែលអញ្ជើញចូលរួមពីអគ្គនាយកដ្ឋានកៅស៊ូប្រធាន-អនុប្រធាន និងមន្រ្តីការិយាល័យកៅស៊ូ រាជធានី-ខេត្តសរុបមានចំនួន ៤៩នាក់ ស្រីចំនួន ១២នាក់។