ចេញផ្សាយ ២០ វិច្ឆិកា ២០១៩
118
នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក តុង សែ នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ, លោក កែវ ចំរើន នាយរងផ្នែកស្ដីទីព្រៃនប់, លោក មឿន ធឿន ប្រធានការិយាល័យកសិកម្មស្រុកកំពង់សីលា បានចូលរួមវេទិកាផ្សាព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក គង់ វិតានៈ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ។ អ្នកចូលរួមមានតំណាងមន្ទីរ និងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ។ វេទិកានេះផ្តោតសំខាន់ទៅលើ ៥ចំណុច៖
១/សន្តិសុខសណ្តាប់ធ្នាប់។ ២/កិច្ចការអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ ទឹក ផ្លូវ និងភ្លើង។ ៣/បរិស្ថាន អនាម័យការគ្រប់គ្រងសំណង់សំរាម រឹង រាវ។ ៤/ការផ្តល់សេវារដ្ឋបាលសាធារណៈថ្នាក់ក្រោមជាតិ ដូចជាសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសេវាផ្សេងៗ
៥/ការចូលរួមទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ លើ ផ្លូវ ប្រឡាយ ព្រែក ការកាប់ទន្រ្ទានកាន់កាប់ដីរដ្ឋខុសច្បាប់។