ចេញផ្សាយ ១៦ វិច្ឆិកា ២០១៩
105
ថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោកនាយ នាយរង នៃខណ្ឌរដ្ឋបាលជលផល និងព្រៃឈើ រួមទាំងលោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទមន្ទីរកសិកម្មចំនួន៥០នាក់ ដើម្បីចូលរួមពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងពិធីដ៏ឱឡារិកនេះមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធានមន្ទីរជំនាញអង្គភាពជុំវិញខេត្ត និងមហាជនក្នុងខេត្តព្រះសីហនុទាំងមូលជាច្រើននាក់។