ចេញផ្សាយ ១៥ វិច្ឆិកា ២០១៩
207
ថ្ងៃសុក្រ ០៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារកសិកម្ម ចុះពិនិត្យស្ថានភាពដីនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយសង្កេតឃើញថា៖
-ស្ថានភាពដីខាងលើមានដាំដំណាំដូចជា៖ចេក អំពៅ ខ្នុរ ស្លឹកគ្រៃ បំពេញរាជ្យ ស្វាយចន្ទីរ ប្រភេទដំណាំទាំងនេះគឺមានការលូតលាស់បានល្អ ប៉ុន្តែយើងសង្កេតឃើញថាប្រភេទដំណាំមួយចំនួនទៀតដូចជា ស្វាយ ដូង គឺមិនអំណោយផលសម្រាប់ទីតាំងភូមិសាស្ត្រនោះទេ។ សម្រាប់ប្រភេទដំណាំបន្លែគឺអាចដាំដុះបានប៉ុន្តែគ្មានប្រភពទឹកសម្រាប់ស្រោចស្រព។ ក្រុមការងារក៏បានជីកយកសំណាកដីចំនួន៤ទីតាំង ដើម្បីយកទៅវិភាគនៅអគ្គនាយកដ្ឋានកសិកម្ម រកសារធាតុចិញ្ចឹម និងphរបស់ដី។ ចំពោះលទ្ធផលដីវិភាគដី នឹងជម្រាបជូននៅពេលលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍។