ចេញផ្សាយ ១៥ វិច្ឆិកា ២០១៩
113
នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក ពៅ សីលា មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមកិច្ចប្រជុំ «រៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០ (AWPB 2020) នៃកម្មវិធី ASPIRE» ដែលរៀបចំដោយ លេខាធិការដ្ឋានកម្មវិធី ASPIRE សហការជាមួយនាយកដ្ឋានផែនការ និងស្ថិតិ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំនៃលេខាធិការដ្ឋានកម្មវិធី ASPIRE ក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសមាសភាពចូលរួមតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនៈគីរី ខេត្តមណ្ឌលគីរី ខេត្តឧត្តមានជ័យ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកោះកុង។