ចេញផ្សាយ ១២ វិច្ឆិកា ២០១៩
98
ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រជុំត្រៀមរៀបចំសន្តិសុខក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។