មាតិកា
ទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវេទិកា ៧មករា ខេត្តព្រះសីហនុ។
ចេញ​ផ្សាយ ០៩ វិច្ឆិកា ២០១៩
134
ថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃមន្ទីរកសិកម្ម ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវេទិកា ៧មករា ខេត្តព្រះសីហនុ ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះសីហនុ។ គួររំលឹកឡើងវិញផងដែរថា ៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យ នៃប្រទេសកម្ពុជា ដែលទទួលបានឯករាជ្យពេញបរិបូរណ៍ពីប្រទេសបារាំង នៅឆ្នាំ ១៩៥៣។ វិមានឯករាជ្យ (The Independence Monument​ of Cambodia, Located in Phnom Penh) បានកសាងនៅឆ្នាំ ១៩៥៨ ក្នុងរាជស្តេចសុរាម្រិត (១៩៥៥-១៩៦០) ជានិមិត្តរូបបញ្ចក់ថា កម្ពុជាបានទទួលឯករាជ្យពី បារាំងនៅឆ្នាំ ១៩៥៣។​ វិមានឯករាជ្យមាន ទីតាំងស្ថិតនៅ ផ្លូវប្រសព្វគ្នារវាងមហាវិថី នរោត្តម និងសីហនុ។ វិមានឯករាជ្យមានកម្ពស់ ១០០ម៉ែត្រ សង់តាមគំរូរចនាបថអង្គរ គូរប្លង់ដោយលោក វណ្ណ ម៉ូលីវណ្ណ(Vann Molyvann)។ នៅចុងឆ្នាំ ២០០៧ សាលាក្រុងភ្នំពេញ បានស្ថាបនាកែលំអ វិមានឯករាជ្យឱ្យមានសម្រស់កាន់តែប្រសើរឡើងថែមមួយកម្រឹតទៀត គួរជាទីទាក់ទាញ ដែលការកែលំអនេះ ចំណាយថវិកាអស់ប្រហែល ៥០០ លានរៀល។
ចំនួនអ្នកចូលទស្សនា
Flag Counter