មាតិកា
ការចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី២ និងទៅដៅអនុវត្តការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់បណ្តាញជលផលកម្ពុជាស្តីពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៅក្នុងការគ្រប់គ្រងរួមគ្នានូវធនធានជលផលប្រកបដោយនិរន្តរភាព
ចេញ​ផ្សាយ ៣១ តុលា ២០១៩
100
ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី២ និងទៅដៅអនុវត្តការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់បណ្តាញជលផលកម្ពុជាស្តីពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៅក្នុងការគ្រប់គ្រងរួមគ្នានូវធនធានជលផលប្រកបដោយនិរន្តរភាព ក្រោមអធិបតីភាពឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមានការចូលរួមពីលោក ឱម សំអាត នាយកប្រតិបត្តិអង្គការ FACT នាយ នាយរងខណ្ឌរដ្ឋបាលជលផលពាក់ព័ន្ធ គណះកម្មការសហគមន៍នេសាទពាក់ព័ន្ធ តំណាងNGOs សរុបចំនួន ១៥០នាក់ ស្រី៥៣នាក់ ប្រព្រឹត្តិទៅនៅសណ្ឋាគារសោមាទេវីអង្គររីសត និងស្ប៉ា ខេត្តសៀមរាប។
ចំនួនអ្នកចូលទស្សនា
Flag Counter