ចេញផ្សាយ ២៥ តុលា ២០១៩
98
ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩
ខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្មខេត្តព្រះសីហនុ សហការជាមួយមន្ទីរបរិស្ថាន សហគមន៍នេសាទ និងអង្គការ CNRO បាននាំយកកូនកោងកាងចំនួន ៥០០០ដើម ទៅដាំលើផ្ទៃចំនួន១ហិកតា ដែលទទួលការកាប់បំផ្លាញមួយចំនួនកន្លងមក នៅចំណុចយាយម៉ី ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មួយវិញទៀតខណ្ឌរដ្ឋបាលជលផលនឹងគ្រោងដាំកូនកោងកាងជាច្រើនបន្តបន្ទាប់ទៀតលើទំហំដី១ហិកតានេះ។