ចេញផ្សាយ ២៥ តុលា ២០១៩
99
ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីការិយាល័យផែនការគណនេយ្យចំនួន ១រូប ដើម្បីចូលរួមកិច្ចប្រជុំ បច្ចេកទេសពីការអនុវត្តសកម្មភាពការងារកម្មវិធី Aspire នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាប្រធានកម្មវិធីAspire។ សមាជិកចូលរួម លោក លោកស្រី ប្រធាន ឬតំណាងមន្ទីររាជធានីខេត្ត ។
គោលបំណង
-ពិនិត្យលើអនុសាសន៍ដែលផ្ដល់ដោយក្រុមបេសកម្ម មើលថែ និងតម្រង់ទិសអនុកម្មវិធីAspire ដើម្បីអនុវត្តសកម្មភាពដែលបានឯកភាពគ្នា។
- ពិនិត្យទៅលើការអនុវត្តវិធីសាស្រ្តផ្សព្វផ្សាយទាំង ៥
- ពិនិត្យពិភាក្សាពីការលើកផែនការសកម្មភាពឆ្នាំ ២០២០។