ចេញផ្សាយ ២៣ តុលា ២០១៩
155
ថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩
លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចេញល្បាត ក្នុងដែនសមត្ថកិច្ចដោយសហការជាមួយក្រុមល្បាតភូមិកោះរ៉ុងសន្លឹម ដើម្បីទប់ស្កាត់បទល្មើសនេសាទ។ ក្នុងការល្បាតនោះដែរក្រុមការងារបានបន្តសកម្មភាព ផ្សព្វផ្សាយដល់ប្រជានេសាទ ឱ្យពួកគាត់ចូលរួមដាក់ក្តាមសេះពងក្រៅ ចូលក្នុងបែធនាគារក្តាមសហគមន៍ ដើម្បីរួមចំណែកបង្កើនផលស្តុកក្នុងសមុទ្រ។ ក្រុមការងារបានទទួលក្តាមសេះពងក្រៅចំនួន ២២ក្បាល ស្មើនឹង៣គ.ក្រ។