ចេញផ្សាយ ២៣ តុលា ២០១៩
106
ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានការចូលរួមការប្រជុំបូកសរុបលទ្ធការងារប្រចាំខែតុលា និងទិសដៅអនុវត្តការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក អភិបាលក្រុងកោះរ៉ុង។ កិច្ចប្រជុំមានការចូលរួមពីអភិបាលរង សង្កាត់ទាំងពីរ មេភូមិទាំង៥ កំលាំងឈរជើងលើកោះទាងអស់។ ជាលទ្ធផល ទាក់ទងវិស័យជលផល លោកប្រធានអង្គប្រជុំ មានការកោតសរសើរជាខ្លាំងដល់ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់សោមដែលបានជួយនៅក្រុងកោះរ៉ុងជាយូរឆ្នាំមកហើយ ទទួលបានផ្លែផ្កាជាបន្តបន្ទាប់ ហើយសមាជិកចូលរួមមានការអបអរសាទរផងដែរ។ សមាជិកចូលរួម១៨នាក់។