មាតិកា
ការចុះពិនិត្យស្ថានភាពព្រៃកោងកាង នៅក្នុងដែននេសាទ ដែលបានបោះបង្គោលព្រំប្រទល់ ការពារ ព្រៃកោងកាងរួច
ចេញ​ផ្សាយ ២២ តុលា ២០១៩
247
ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំក្រុមការងារ មាន លោក កែវ ចំរើន និងលោក អ៊ុក សំអន សហការជាមួយនគរបាល ប៉ុស្តិ៍រដ្ឋបាល ឃុំសំរុង ប្រធាន អនុប្រធាន សហគមន៍នេសាទ ចុងអូរ ភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងសហគមន៍នេសាទបន្ទាយប្រិយ៍ ភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីចុះពិនិត្យស្ថានភាពព្រៃកោងកាង នៅក្នុងដែននេសាទ ដែលបានបោះបង្គោលព្រំប្រទល់ ការពារ ព្រៃកោងកាងរួចកន្លងមក។ ជាលទ្ធផល÷ ១. នៅសហគមន៍នេសាទ ចុងអូរ បានពិនិត្យឃើញថាមានការសាងសង់ផ្ទះ និងរោងចាំដីចំនួន ៧កន្លែង រួមដោយការកាប់ព្រៃ និងសាងសង់ស្ពាន។ ២. នៅសហគមន៍នេសាទបន្ទាយប្រិយ៍ នៅចំណុចព្រែកបឹងចាក ភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម មានការកាប់ព្រៃកោងកាង ប្រហែលជិត ១ហិកតា សាងសង់ផ្ទះចំនួន ១ខ្នង ទំហំ ៣ម × ៤ម និងមានការដាំដើមដូងផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter