មាតិកា
ការចូលរួមកម្មវិធីសិក្ខាសាលាស្តីពី ពិនិត្យការអនុវត្តចំណូល-ចំណាយថវិកា ០៩ខែ និងទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ របស់រដ្ឋបាលកណ្តាល និងមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត
ចេញ​ផ្សាយ ២២ តុលា ២០១៩
100
នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោកស្រី ណែត សារ៉េម និងកញ្ញា ជី ចាន់ឌី មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមកម្មវិធីសិក្ខាសាលាស្តីពី ពិនិត្យការអនុវត្តចំណូល-ចំណាយថវិកា ០៩ខែ និងទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៩ របស់រដ្ឋបាលកណ្តាល និងមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសណ្ឋាគារតារាអ៊ែផត រាជធានីភ្នំពេញ។ សមាសភាពចូលរួមតំណាងមកពី រដ្ឋបាលកណ្តាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត។
ចំនួនអ្នកចូលទស្សនា
Flag Counter