ចេញផ្សាយ ២២ តុលា ២០១៩
118
នៅថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩
លោកស្រីយ៉ុន លីដា និងលោក ពៅ សីលា មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សម្រាប់មើលថែ និងតម្រង់ទិសការអនុវត្តកម្មវិធី ASPIRE និងគម្រោង S-RET ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សមាសភាពចូលរួមតំណាងមកពី រដ្ឋបាលកណ្តាល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត។