ចេញផ្សាយ ១៨ តុលា ២០១៩
101
ថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក អាត ផល្លី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមប្រជុំកម្រិតបចេ្ចកទេសស្តីពីវឌ្ឍនភាពការវាស់វែង និងផ្ទៀងផ្ទាត់សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ក្រោមអធិបតីភាព លោក គង់ វីតាណ: អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនាសាលប្រជុំរដ្ឋបាលខេត្ត។