ចេញផ្សាយ ១៨ តុលា ២០១៩
129
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩
លោក កែវ ចំរើន និងលោក អ៊ុក សំអន បានចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាបន្ទាន់ៗពាក់ព័ន្ធ និងការគ្រប់គ្រងធនធានជលផល។ ជាលទ្ធផល មានបញ្ហាចំនួន ៩ដែលបានលើកឡើង ក្នុងនោះមានបញ្ហា ៦ដោះស្រាយរួច នៅសល់បញ្ហា ៣ដែលត្រូវបន្តដោះស្រាយនាពេលខាងមុខ÷
១. ឧបករណ៍ស្បៃម៉ុង
២. កាប់ព្រៃកោងកាងសង់ខ្ទម
៣. ជីកប្រឡាយ ដាំដូង
ដំណោះស្រាយ÷
- ទី១ ចុះអនុវត្តច្បាប់នៅចុងខែតុលាខាងមុខនេះ។
- ទី២ និងទី៣ ស្អែកចុះពិនិត្យជាក់ស្តែង និងចាត់វិធាការណ៍បន្តកិច្ចប្រជុំនេះ មានការចូលរួម លោកស្រីជំទប់ទី២ឃុំ មកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិទាំងអស់ លោក សុខសុខុម CNRO តំណាងអង្គការ FACT និងប្រជាពល រដ្ឋ សរុប ៧៥នាក់ស្រី ២៨នាក់ ដែលប្រព្រឹត្តិទៅនៅសាលាឃុំសំរ៉ុង។