មាតិកា
ការចូលរួមប្រជុំស្តីពីបណ្តឹងលោកស្រី ឈាង គឹមស៊ុន ប្តឹងក្រុមហ៊ុនឋានសួគ៌ រំលោភយកដីរបស់គាត់ ៤៧០ហិកតា
ចេញ​ផ្សាយ ១៨ តុលា ២០១៩
107
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក ឌី សុខុម នាយខណ្ឌរដ្ឋព្រៃឈើព្រះសីហនុ និងលោក ចាន់ រជ្ជតា បានចូលរួមប្រជុំស្តីពីបណ្តឹងលោកស្រី ឈាង គឹមស៊ុន ប្តឹងក្រុមហ៊ុនឋានសួគ៌ រំលោភយកដីរបស់គាត់ ៤៧០ហិកតា។ អង្គប្រជុំដឹកនាំដោយឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការក្រសួងដែនដី និងប្រតិភូអមដំណើរ និងក្រុមការងារសាលាខេត្តដឹកនាំដោយលោក ឈិន សេងងួន ឯភាគីដើមបណ្តឹង និងចុងចម្លើយមិនបានចូលរួមទេ។ ដោយពិនិត្យលើឯកសារចែកជូនជាឯកសារ និងពិនិត្យឃើញមានចំណុចមិនច្បាស់លាស់ច្រើន អង្គប្រជុំសម្រេច -ដើមបណ្តឹងត្រូវផ្តល់ឯកសារសំណៅដើមទៅក្រសួងដែនដី។ -អញ្ជើញដើមបណ្តឹង និងអ្នកពាក់ចង្អុលបង្ហាញព្រំក្បាលដីលើទីតាំងផ្ទាល់ ដើម្បីជំនាញមានមូលដ្ឋានរាយការណ៍ជូនថ្នាក់លើ។ -អញ្ជើញអ្នកពាក់ព័ន្ធមកបំភ្លឺ។
ចំនួនអ្នកចូលទស្សនា
Flag Counter