មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅអនុវត្តការងារប្រចាំខែវិចិ្ឆកា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៧ តុលា ២០១៩
125
នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅអនុវត្តការងារប្រចាំខែវិចិ្ឆកា ឆ្នាំ២០១៩។ កិច្ចប្រជុំផ្តោតសំខាន់លើ ការអនុវត្តច្បាប់បសុពេទ្យ ជាពិសេសលើវិស័យជលផល និងព្រៃឈើ រួមទាំងបន្តការងារចុះល្បាតឱ្យកាន់តែមានប្រសិទ្ធភាព។ មួយវិញទៀតជំរុញដល់ការិយាល័យចំណុះមន្ទីរបន្តការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
ចំនួនអ្នកចូលទស្សនា
Flag Counter