មាតិកា
ការចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាបន្ទាន់ៗពាក់ព័ន្ធ និងការគ្រប់គ្រងធនធានជលផល
ចេញ​ផ្សាយ ១៧ តុលា ២០១៩
97
នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក កែវ ចំរើន និងលោក អ៊ុក សំអន បានចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាបន្ទាន់ៗពាក់ព័ន្ធ និងការគ្រប់គ្រងធនធានជលផល ដែលប្រព្រឹត្តិទៅនៅសាលាឃុំទួលទទឹង។ ជាលទ្ធផល មានបញ្ហាចំនួន០៣ ពាក់ព័ន្ធវិស័យជលផល÷ ១. ការស្តារប្រឡាយចិញ្ចឹមក្តាម និងដាំដូង ២. ការកាប់ទន្ទ្រានដីព្រៃកោងកាង ៣. ឧបករណ៍ស្បៃមុង - ចំពោះបញ្ហាទាំង០៣ខាងលើនេះ មានបញ្ហាទី០១ត្រូវបានដោះស្រាយរួចរាល់ បញ្ហាទី០២ អង្កេតបឋម និងបញ្ហាទី០៣ ដោះស្រាយដើមខែ វិច្ឆិកាខាងមុខ ដោយមានការចូលរួម សមាជិកក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិទាំងអស់ តំណាងអង្គការ FACT ប្រចាំស្រុកព្រៃនប់ និងប្រជាពលរដ្ឋសរុបចំនួន៦៣នាក់ ស្រី២១នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter