ចេញផ្សាយ ១៧ តុលា ២០១៩
143
ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់សោម ដើម្បីចុះពិនិត្យ ការស្តា ឃ្លង និងព្រែកនៅតំបន់ព្រែកក្អោង ភូមិ បឹងត្រាច ឃុំ ចំការលួង ស្រុក កំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល។