ចេញផ្សាយ ១៥ តុលា ២០១៩
112
នៅថ្ងៃអង្គារ ០២រោច ខែអស្សុជឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះ និងកង្កែបក្នុងតង់ប្លាស្ទិក នៅសហគមន៍នេសាទព្រៃនប់ពីរ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ជួប បាន ក្រុមប្រឹក្សា ឃុំទឹកថ្លាប្រជាពលរដ្ឋចូលរួមចំនួន ២៧នាក់ ស្រី ១០នាក់ ។