មាតិកា
ការចូលរួមស្តាប់បទបង្ហាញស្តីពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័នផ្លូវក្នុងក្រុងនៅខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៥ តុលា ២០១៩
102
ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោក សុខ រិទ្ធី មន្ត្រី ការិយាល័យកសិឧស្សាហកម្ម បានចូលរួម ស្តាប់បទបង្ហាញស្តីពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័នផ្លូវក្នុងក្រុងនៅខេត្តព្រះសីហនុ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ។ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ ស្ថាប័ន ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ លោកមេភូមិ ចៅសង្កាត់ ក្រុមប្រឹក្សាក្រុង-ខេត្ត នៃខេត្តព្រះសីហនុ សរុបចំនួនប្រហែល ១៣៨នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter