ចេញផ្សាយ ១២ តុលា ២០១៩
104
ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានសហការជាមួយ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន ស្រុកស្ទឹងហាវ ឃុំ កែវផុស ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកែវផុស ដោយមានការគាំទ្រ ថវិកាពីអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិប្រចាំកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្ថានភាព អភិរក្ស អណ្តើកសមុទ្រ នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងគោលបំណង÷
-ជំរុញការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន នគរបាល ប្រជានេសាទ ក្នុងការចូលរួមអភិរក្សធនធានជលផលកំពុងរងគ្រោះ។
-បង្កើនសមត្ថភាពការយល់ដឹងដល់់់អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ អ្នកនេសាទ ក្នុងការចូលរួមអភិរក្ស អណ្តើកសមុទ្រ និងប្រភេទសត្វកំពុងរងគ្រោះ និងឈានទៅរកផុតពូជ។
-ផ្សព្វផ្សាយអនុក្រិត្យលេខ១២៣អនក្រ.បក ស្តីពីការកំណត់ ប្រភេទផលិតផលជលផល ដែលកំពុងរងគ្រោះថ្នាក់ និងប្រកាសលេខ ៥៧១ ប្រក.កសក ស្តីពីការចាត់វិធានការ ការពារប្រភេទផលិតផលដែលកំពុងរងគ្រោះ។
-ផ្សព្វផ្សាយផលប៉ះពាល់ដែលបង្កឡើងដោយការប្រើប្រាស់ និងកាកសំណល់ប្លាស្ទិច។