ចេញផ្សាយ ១២ តុលា ២០១៩
108
ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩
លោក សុខ រិទ្ធី មន្ត្រី ការិយាល័យកសិឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ អំពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងសាងសង់ស្ថានីយប្រេងឥន្ទនះរបស់ក្រុមហ៊ុនជី.ធី.វី.ស៊ី អ៊ីមផត អ៊ិចផត ខូអិលធីឌី នៅសាលប្រជុំមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ។ ក្រោមអធិបតីភាពឯកឧត្តម ឈិន សេង ងួន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ អ្នកចូលរួមចំនួន២០នាក់ មកពីអង្គភាព មន្ទីរពាក់ព័ន្ធ។