មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ
ចេញ​ផ្សាយ ០៩ តុលា ២០១៩
104
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក ញ៉ែម បូផល ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានដឹកនាំមន្ត្រីចំនួន ៣រូប ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមជាលក្ខណៈគ្រួសារ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាឃុំសាមគ្គី និងមានការចូលរួមពីលោកអនុប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់ រួមទាំងមានកសិករចំនួន ២៥នាក់ ក្នុងនោះស្រីចំនួន ០៦នាក់។ ជាលទ្ធផលក្រោយវគ្គបណ្តុះបណ្តាល កសិករយល់ដឹងបន្ថែមទៀតលើការចិញ្ចឹមមាន់របស់ពួកគាត់ដូចជា ការជ្រើសរើសពូជ ការផ្តល់ចំណី ទឹក ការការពារ និងព្យាបាល និងជម្ងឺផ្សេងៗ។
ចំនួនអ្នកចូលទស្សនា
Flag Counter