ចេញផ្សាយ ០៩ តុលា ២០១៩
125
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩
លោក សុខ អាង ប្រធានការិយាល័យផែនការ គណនេយ្យ បានចូលរួមប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០១៩ ការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន២ពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងសមាសភាពចូលរួម ចំនួន៨ក្រសួង និងខ្សែបណ្តោយរាជធានីខេត្ត។