ចេញផ្សាយ ០៩ តុលា ២០១៩
112
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានសហការជាមួយនាយកដ្ឋានអភិរក្សជលផល បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្ថានភាព អភិរក្ស អណ្តើកសមុទ្រ នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងគោលបំណង÷
១-ជំរុញការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន នគរបាល ប្រជានេសាទ ក្នុងការចូលរួមអភិរក្សធនធានជលផលកំពុងរងគ្រោះ ។
២-បង្កើនសមត្ថភាពការយល់ដឹងដល់់់អាជ្ញធរមូលដ្ឋាន ពាក់ពន្ធ័ អ្នកនេសាទ ក្នុងការចូលរួមអភិរក្ស អណ្តើកសមុទ្រ និង ប្រភេទសត្វកំពុងរងគ្រោះ និងឈានទៅរកផុតពូជ។
៣-ផ្សព្វផ្សាយអនុក្រិត្យលេខ១២៣អនក្រ.បក ស្តីពីការកំណត់ ប្រភេទផលិតផលជលផល ដែលកំពុងរងគ្រោះថ្នាក់ និង ប្រកាសលេខ ៥៧១ ប្រក.កសក ស្តីពីការចាត់វិធានការ ការពារប្រភេទផលិតផលដែលកំពុងរងគ្រោះ។
៤-ផ្សព្វផ្សាយផលប៉ះពាល់ដែលបង្កឡើងដោយការប្រើប្រាស់ និងកាកសំណល់ប្លាស្ទិច។