ចេញផ្សាយ ០៩ តុលា ២០១៩
99
ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះសីហនុ និងលោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាស្ដីពីភារកិច្ច និងសិទ្ធិរបស់មន្រ្តីអធិការកិច្ចសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាព លោក គឹម សាវឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមទាំងមានការចូលរួមពីលោកលោកស្រី អនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលទាំង ២៥រាជធានីខេត្ត។