មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ
ចេញ​ផ្សាយ ០៧ តុលា ២០១៩
103
ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ លោក ញ៉ែម បូផល ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានដឹកនាំមន្ត្រីចំនួន ៣រូប ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមជាលក្ខណៈគ្រួសារ នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាឃុំទឹកល្អក់ និងមានការចូលរួមពីកសិករចំនួន ៣០នាក់ ក្នុងនោះស្រីចំនួន ២៣នាក់។ ជាលទ្ធផលក្រោយវគ្គបណ្តុះបណ្តាល កសិកម្មយល់ដឹងពី ការជ្រើសរើសពូជ ការផ្តល់ចំណី ទឹក ការការពារ និងព្យាបាល បន្ថែមលើការចិញ្ចឹមសព្វថ្ងៃរបស់ពួកគាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter