ចេញផ្សាយ ០៥ តុលា ២០១៩
108
ថ្ងៃសុក្រ ៦កើតខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣
ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ មន្ត្រីការិយាក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាស្តីអំពីការដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធស្វាយប្រកាសគុណភាពគ្រាប់ពូជនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម ម៉ម អំណត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ងិន ឆាយ អគ្គនាយ នៃអគ្គនាយដ្ឋានកសិកម្ម និងមានការចូលរួម លោក លោកស្រីតំណាងមន្ទីរទាំង២៥រាជធានីខេត្ត
តំណាង អង្គការ IRRI អង្គការJica អង្គការ CAVAC សរុបប្រមាណ១០០នាក់។