ចេញផ្សាយ ០១ តុលា ២០១៩
99
ថ្ងៃអង្គារ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩
យោងតាមបទបញ្ជារបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម លោក លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផល ព្រមទាំមន្ត្រី បានសហការជាមួយអាជ្ញាធរឃុំអូរឧកញ៉ាហេង នរគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិអូរចំណារ និងសហគមន៍នេសាទបឹងជុំ បានចុះពិនិត្យការកាប់បំផ្លាញព្រៃកោងកាងនៅចំណុចហុងកូនកុក ប៉ុលឌែរ២។ ជាលទ្ធផល ក្រុមការងារបានបំផ្លាញបង្គោលថ្មចំនួន ៩ដើម ដែលជនល្មើសបោះក្នុងព្រៃកោងកាង ព្រមទាំងបានចុចយកនិយាមកាដីព្រៃដែលបានត្រូវកាប់បំផ្លាញសម្រាប់អនុវត្តនីតិវិធីច្បាប់បន្តទៀត។