ចេញផ្សាយ ២០ កញ្ញា ២០១៩
111
ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩
ពៅ សីលា និងលោកស្រីយ៉ុន លីដា មន្ត្រីការិយាល័យផែនការ គណនេយ្យ បានចូលរួមសិក្ខាសាលាស្តីពី បច្ចេកវិទ្យាព័ត៌មានលើការប្រមូល និងប្រើប្រាស់ទិន្នន័យសម្រាប់ប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកម៉ក់ ម៉ូនី ប្រធាននាយកដ្ឋានផែនការនិងស្ថិតិ។ សិក្ខាសាលានេះបានប្រព្រឹត្តឡើងនៅក្នុងភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ សមាសភាពចូលរួម តំណាងមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីខេត្ត ទាំង២៥។