ចេញផ្សាយ ១៨ កញ្ញា ២០១៩
148
នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
លោក នុត រ៉ា ប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំមន្ត្រីប្រធានផ្នែកសុខភាពសាធារណៈ
បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្រ្តតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្រោមអធិបតីភាពឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន អង្គសិក្ខាសាលានេះធ្វើឡើងនៅភោជនីទន្លេបាសាក់២ រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួម តំណាងមកពី ២៥ រាជធានីខេត្ត។