ចេញផ្សាយ ១៧ កញ្ញា ២០១៩
152
ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យ ត្រីផ្សោតងាប់អណ្តែតនៅឆ្នេរអូរឈើទាល(អារីស្តុន) ១ក្បាល ដែលមានទម្ងន់ប្រហែលជាង២០០គ.ក្រ ប្រវែង២ម ជាប្រភេទផ្សោតឃ្លៀច(Indo-Pacific humpoback dolphin) វាមាន នៅតំបន់កោះព្រីង កោះតាង តំបន់ខែមមុខរាម នៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្ររត្រូវការពារដោយអនុក្រឹត្យលេខៈ ១២៣ អ.ន.ក្រ បានងាប់ទើលើឆ្នេរ អារីស្តុនសង្កាត់៤ ក្រុង/ ខេត្តព្រះសីហនុ។ តាមការសន្និដ្ឋានបឋម ត្រីផ្សោតឃ្លៀចនេះងាប់ដោយសារជាប់មងអ្នកនេសាទ។