ចេញផ្សាយ ១៣ កញ្ញា ២០១៩
111
នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តប្រចាំខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមានលោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំបានពិភាក្សាលើបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយសមស្របសម្រាប់ការអនុវត្តការងារតាមការិយាល័យ ក៏ដូចជាខណ្ឌអោយបានកាន់តែប្រសើឡើង។ បន្ថែមពីនេះទៀតថ្នាក់ដឹកមន្ទីរបានដាក់ទិសដៅការងារដែលត្រូវធ្វើបន្តថែមទៀតដល់ការិយាល័យ និងខណ្ឌរដ្ឋបាលទាំងពីរ(ជលផល និងព្រៃឈើ)សម្រាប់អនុវត្តនៅខែបន្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមមន្រ្តីរាជការគ្រប់ខណ្ឌ និងការិយាល័យចំនុះមន្ទីរកសិកម្មទាំងអស់។