ចេញផ្សាយ ១៣ កញ្ញា ២០១៩
163
នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោក សុខ អាង ប្រធានការិយាល័យផែនការ គណនេយ្យ និងមន្ត្រី ១រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ជូនមន្ទីរជំនាញរាជធានី ខេត្ត សម្រាប់ដំណាក់កាលទី១ ជំហានទី៣» ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អង្គសិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមតំណាងមកពី មន្ទីរជំនាញរាជធានីខេត្ត ដែលជាវិស័យសេដ្ឋកិច្ច។