ចេញផ្សាយ ១១ កញ្ញា ២០១៩
112
ថ្ងៃអង្គារ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីមន្ទីរកសិកម្មចំនួន ២រូបទៀត ដើម្បីប្រជុំពិភាក្សាស្តីពីការផ្សព្វផ្សាយសម្ព័ន្ធសហគមន៍កសិកម្ម និងបទបញ្ជាផ្ទៃក្នុង របស់សហគមន៍កសិកម្មចំប៉ា នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផ្តោតលើ÷
- ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា
- ផ្សព្វផ្សាយលក្ខន្តិកៈសម្ព័ន្ធសហគមន៍កសិកម្ម
- ចុះយកទិន្នន័យបច្ចុប្បន្នភាពសហគមន៍កសិកម្ម។