មាតិកា
ការចុះពិនិត្យស្ថានភាពដំណាំស្រូវនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៨ កញ្ញា ២០១៩
149
ថ្ងៃអាទិត្យ ១០កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ លោក​ តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញកសិកម្ម សហការជាមួយអាជ្ញាធរឃំុ ដើម្បីចុះពិនិត្យស្ថានភាពដំណាំស្រូវនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសង្កេតឃេីញថា៖ - ឃំុសំរុង​ ស្រូវរបស់ប្រជាកសិករមានបញ្ហាក្រហមចុងស្លឹកបន្តិចបបន្តួច ដោយសារពួកគាត់ប្រេីប្រាស់ថ្នាំកម្ចាត់ស្មៅ(មិនមានដង្កូវស៊ីមូលស្លឹក) - ឃំុទួលទទឹង ស្រូវរបស់ប្រជាកសិករបានជួបប្រទះនូវបញ្ហាដង្កូវស៊ីមូលស្លឹក០៩ហិកតា ។ ដំណោះស្រាយ​ -​ ក្រុមការងារកសិកម្មបានចែកថ្នាំកសិកម្ម(ថ្នាំកម្ចាត់ដង្កូវ​ និងជីបំប៉នស្លឹក) និងណែនាំពីរបៀបប្រេីប្រាស់ ដល់ពួកគាត់ ។ - ណែនាំអោយកសិករឧស្សាហ៍ពិនិត្យស្រែនិងសម្អាតស្មៅក្នុងគាត់ស្រែជាប្រចាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter