ចេញផ្សាយ ០៧ កញ្ញា ២០១៩
119
ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម ផ្នែករដ្ឋបាលជលផលព្រៃនប់ សង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចុះរុះរើសំណង់ថ្មហ៊ុមព័ទ្ធដីព្រៃលិចទឹក និងព្រៃកោងកាងមានប្រវែង ២៤០ម៉ែត្រ កំពស់០,៨ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមការដឹកនាំ លោក ប៉េង សៅឌូ អភិបាលរងស្រុកព្រៃនប់ ដោយមានការចូលរួម អាជ្ញាធរឃុំ ភូមិ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមប្រជាការពារឃុំ សរុប ២៤នាក់។