មាតិកា
ការចុះត្រួតពិនិត្យស្ថានភាពសត្វគ្រប់ប្រភេទដើម្បីជួយដោះស្រាយរាល់បញ្ហាជូនដល់ប្រជាពលរដ្ឋដែលមានសត្វឈឺ ឬស្ត្រេស ក្រោយពីជំនន់ទឹកភ្លៀង
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៩
105
ថ្ងៃព្រហស្បតិ៍ ០៧កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការណែនាំផ្ទាល់ពីលោកប្រធាន នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកញា្ញ ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីចុះត្រួតពិនិត្យស្ថានភាពសត្វគ្រប់ប្រភេទដើម្បីជួយដោះស្រាយរាល់បញ្ហាជូនដល់ប្រជាពលរដ្ឋដែលមានសត្វឈឺ ឬស្ត្រេស ក្រោយពីជំនន់ទឹកភ្លៀង ជាក់ស្ដែងយើងបានព្យាបាល និងចាក់ថ្នាំគោក្របីជូនដល់ប្រជាពលរដ្ឋរស់នៅភូមិបឹងរាំង ឃុំសាមគ្គីបានចំនួន ២០ក្បាល ក្នុងនោះគោ ១៨ក្បាល និងក្របី២ក្បាល។
ចំនួនអ្នកចូលទស្សនា
Flag Counter