ចេញផ្សាយ ០៦ កញ្ញា ២០១៩
104
ថ្ងៃព្រហស្បតិ៍ ០៧កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារកសិកម្ម សហការជាមួយអាជ្ញាធរឃំុ ចុះពិនិត្យស្ថានភាពដំណាំស្រូវនៅឃំុកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយសង្កេតឃេីញថា ភូមិវាល និងភូមិថ្មីស្រូវរបស់ប្រជាកសិករលិចទឹកដោយសារជំនន់ទឹកភ្លៀងនៅកន្លែងដដែលៗ ព្រោះស្រែរបស់កសិករស្ថិតនៅចំគន្លងផ្លូវទឹក ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ និងខូចខាតដល់ដំណាំស្រូវរបស់ប្រជាកសិករនោះទេ ព្រោះស្រូវរបស់ពួកគាត់ស្ថិតក្នុងដំណាក់កាលបែកគុម្ព ប្រសិនបេីមេឃរាំងភ្លៀងតែ១ឬ២ថ្ងៃទឹកនឹងស្រកទៅវិញ ។ ចំពោះស្ថានភាពជំនន់ទឹកភ្លៀងលេីកនេះទាបជាងជំនន់ទឹកភ្លៀងលេីកដំបូង គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះទឹកក្នុងស្រែរបស់ប្រជាកសិករបានស្រកប្រហែល២តឹកហេីយ។