មាតិកា
ពិធីដាំកូនឈើក្នុងទីតាំងដីសហគមន៍ព្រៃឈើធម្មជាតិថ្មរូង ស្ថិតក្នុងភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៩
171
ស្រុកកំពង់សីលា÷ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើធម្មជាតិថ្មរូង និងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានរៀបពិធីចំដាំកូនឈើក្នុងទីតាំងដីសហគមន៍ព្រៃឈើធម្មជាតិថ្មរូង ស្ថិតក្នុងភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈអភិបាលស្រុក និងលោក តុប ពេញ អភិបាលរងស្រុក។ ក្នុងពិធីនៅមានការចូលរួមពី មន្រី្តបរិស្ថាន អាជ្ញាធរមូលដ្ឋាន ក្រុមយុវជនសសយក និងសមាជិកសហគមន៍ព្រៃឈើ ព្រមទាំងប្រជាពលរដ្ឋប្រមាណ ៦០នាក់។ ក្នុងឱកាស បុណ្យរុក្ខទិវាឆ្នាំនេះសហគមន៍ព្រៃឈើបានធ្វើពិធីដាំកូនឈើចម្រុះ រួមមានកូនគគី ពពេល និងផ្តៅ សរុបចំនួន ១៦០០ដើម លើផ្ទៃដី ៤ហិកតា។
ចំនួនអ្នកចូលទស្សនា
Flag Counter