មាតិកា
ការចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា
ចេញ​ផ្សាយ ០៣ កញ្ញា ២០១៩
101
នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក០២រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យារយៈពេល០៣ថ្ងៃ(០៣-០៥/០៨/២០១៩) ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីគ្រប់គ្រងធនធានមនុស្ស សម្រាប់វិស័យកសិកម្ម កាន់តែមានប្រសិទ្ធភាព សុក្រឹតភាព និងតម្លាភាពសមស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យទំនើបនាពេលបច្ចុប្បន្ន។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគាឌីយ៉ាម៉ង់ ខេត្តកំពត។
ចំនួនអ្នកចូលទស្សនា
Flag Counter